12 Day-01-2025
អបអរសាទរ ពលរដ្ឋខ្មែរជាង ២០រូប ទទួលបានសញ្ញាប័ត្របណ្ឌិត គុណធម៌ និង បណ្ឌិតកិត្តិយស ពីគណអប់រំ ថៃ-ចិន ពិតជាអបអរយ៉ាងខ្លាំង ដល់ពលរដ្ឋខ្មែរជាង ២០រូប ដែលមានស្នាដៃក្នុងកិច្ចការសង្គម ផ្នែកសប្បុរសធម៌ និង ការងារគ្រប់គ្រង ហើយត្រូវបានគណៈអប់រំថៃ និងចិន មើលឃើញពីគុណសម្បត្តិ រហូតសម្រេចផ្តល់អោយសញ្ញាបត្របណ្ឌិតគុណធម៌ និងបណ្ឌិតកិត្តិយស ផ្នែកនីតិសាស្ត្រ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច គ្រប់គ្រងទូទៅ និងគ្រប់គ្រងពាណិជ្ជកម្ម ដើម្បីជាការលើកទឹកចិត្ត។ ពិធីប្រគល់សញ្ញាបត្រនេះ ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យ Phranakhon Rajabhat ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដោយមានថ្នាក់ដឹកនាំដែលជាគណៈអប់រំជាជនជាតិថៃ និង ជនជាតិចិន សុទ្ធតែជាបុគ្គលដែលមានស្នាដៃ។